
USB គឺជាឧនករណ៍ម្យ៉ាងសំរាប់អោយយើងសំរួលការងារនៅពេលដែលយើងត្រូវការយកឯកសារពីកុំព្យូទ័រមួយទៅ
កុំព្យូទ័រទៀតហើយវាក៏ជារបស់មួយដែលតូចងាយស្រួលក្នុងការដាក់តាមខ្លួននិងយកទៅបានគ្រប់ទីកន្លែងដែលយើ
ងទៅដល់ហើយឯកសាររបស់យើងអាចប្រើបានគ្រប់កុំព្យូទ័រទាំងអស់ហើយវាថែមទាំងជួយសំរួលមិនអោយយើងពិ
បាកយួរកុំព្យូទ័រទៅតាមខ្លួននាំតែធ្ងន់ហើយហត់ទៀត។ប៉ុន្តែវាក៏ជាបញ្ហាមួយដែរនៅពេលដែល USB របស់យើងមាន
ការបាត់បង់ឬក៏មានមនុស្សណាម្នាក់បណ្លំយកUSB របស់យើងគឺឯកសាររបស់យើងដែលសំខាន់ ឬជាឯកសារមាន
ភាពអាថ៍កំបាំងនិងត្រូវបានគេឃើញ។ដូចដើម្បីការពារបញ្ហាបែបនេះខ្ញុំនិងបង្ហាញនៅវិធីសាស្រ្តមួយក្នុងការពារវា។

1. ពេលតំបូងយើងត្រូវដោត USB របស់យើងភ្ជាប់ជាមួយកុំព្យូទ័រជាមុនសិន បន្ទាប់មកយើងចូលទៅកាន់ Computer Storage
2. ម៉ៅស្តាំលើ Drive USB ហើយយកពាក្យ Turn on bitelocker (ដូចរូបខាងលើ)
3. សូមដាក់ធីកលើពាក្យ Use the password to unlock your drive រួចហើយដាក់កំណត់លេខកូដរបស់ពីដង់ដូចៗគ្នារួចហើយចុច Next

4. សូមចុចលើពាក្យ Save to a file ដើម្បីងាយស្រួលពេលយើងបាត់លេខកូដ

5. យើងអាចជ្រើសរើសយកទីតាំងមួយដើម្បីដើម្បីរក្សារទុកនូវឯកសារសំរាប់ទាញយកលេខកូដពេលដែលយើងបាត់

6. យើងត្រូវលើ Encrypt used disk space only( Fast and best for new PC and drive)

7. ជាពេលចុងក្រោយចុចលើពាក្យ Close ជាការស្រេច