ការកំណត់ធ្វើអោយកុំព្យូទ័ររបស់លោកអ្នកបើកកម្មវិធីដោយខ្លួនឯងគឺមានប្រយោជ
ន៍ម្យ៉ាងដែរ។ គឺនៅពេលខ្លះលោកអ្នកមានការងារច្រើនដើម្បីធ្វើដូចនេះលោកអ្នកត្រូវចំណាយពេលពីឬក៏បីនាទីដើម្បីបើកកម្មវិធីដែលលោកអ្នកត្រូវប្រើ។ ហើយពេលខ្លះវាថែមទាំងនាំអោយលោកខ្ជិលផងដែរក្នុងការបើកវា។ ដូចនេះដើម្បីអោយលោកអ្នកមានភាពងាយស្រួលក្នុងការបើកកម្មដោយខ្លួនឯងពេលបើកកុំព្យូទ័រសូមអនុវត្តន៍តាមវិធីខាងក្រោម
ដើម្បីអាចចូលទៅកាន់ការកំណត់វាបានយើងត្រូវអនុវត្តន៍គោលការណ៍មួយចំនួនដូចខាងក្រោម៖
1. ចុចប៊ូតុង Start + R ហើយវាយពាក្យ shell:startup រួចចុច Enter
នៅពេលដេលនោះយើងនឹងបានឃើញផ្ទាំង Window ថ្មីមួយ
2. បង្កើត Shortcut ថ្មីមួយដោយចុចម៉ៅស្តាំចុច New / Shortcut
នៅពេលនោះវានឹងអោយយើងស្វែងរកទីតាំងសំរាប់កំណត់ថា
យើងនឹងដាក់វាជាប្រភេទ Shortcut របស់កម្មវិធីអី្វ។
3. របៀបកំណត់ Shortcut កម្មវិធីគឺចុចលើ Browse សូមស្វែងរកកម្មវិធីនោះនៅក្នុង Local (C) ដោយគ្រាន់តែចុច Browse/ Computer/ Local (C)/ Program files/ ប្រភេទកម្មវិធីដែលត្រូវយកមកដាក់
បន្ទាប់ពីជ្រើសរួចចុច Ok / Next វានឹងអោយយើងដាក់ឈ្មោះទៅអោយ Shortcut មួយនោះបន្ទាប់មកចុច Finish ជាការស្រេច។