របៀប Sign in តាមរូបភាពក្នុង Window 8.1
យើងបានដឹងរួចមកហើយថាប្រព័ន្ធវីនដូគឺជាប្រព័ន្ធមួយដែល មានការពេញនិយមក្នុងការប្រើប្រាស់ជាងគេនៅក្នុងប្រទេស កម្ពុជា។ ហើយសព្វថ្ងៃនេះយុវជនភាគច្រើនតែងតែអភិវឌ្ឍន៍ ខ្លួនឥតឈប់។ហើយការប្រើប្រាស់សំភារៈគឺពួកគេតែប្រើប្រាស់ អ្វីដែលទំនើប។ពេលនេះខ្ញុំក៏សូមលើកយកនៅរបៀបមួយក្នុង ការប្រើប្រាស់ការ Sign in ក្នុង Window 8.1 ដោយប្រើរូបភាព។
តំបូងគឺយើងចូលទៅកាន់ Start ជាមុនសិន ដោយចុចលើប៊ូតុង Start ហើយយកពាក្យ Change Account picture។
ចូលទៅកាន់ Change account picture ហើយអ្នកនឹងបានឃើញរូបភាពដូចខាងលើ រួចចូលទៅ Sign in options ដោយក្នុងនោះលោកអ្នកអាចចុចទៅលើ Picture password ចុចលើពាក្យ Add
បន្ទាប់ពីចុច Add រួចវានឹងអោយយើងវាលេខកូដ Sign in ចូលក្នុង Account រួចអោយយើងជ្រើរើសនៅរូបភាពមួយដែលយើងពេញចិត្ត
ចុចទៅលើទីតាំងណាមួយដែលយើងពេញចិត្តចំនួន៣ដង ដែលក្នុងនោះអ្នកអាចជ្រើរើសបាន៣កន្លែងខុសៗគ្នា។ បន្ទាប់មកលោកអ្នកត្រូវចុចលើកន្លែងនោះសារជាថ្មីដើម្បីបញ្ជាក់ ចុច Finish ជាការស្រេច។
នៅពេលលោកអ្នកបើកកុំព្យូទ័រមកលោកអ្នកនឹងត្រូវបានវាអោយចុចលើរូបភាពនោះដើម្បី Sign in តាមអ្វិដែលលោកអ្នកបានធ្វើ។