- កម្ពុជាភ្លាត់ស្នៀតនៅលើឆាកបាល់ទាត់ជាំលើទីពីរ នៅលើកីឡា SEA GAME 2015 នៃសមាគមន៍អាស៊ា
- កម្ពុជាចាញ់ជាលើទីពីរហើយក្នុងសប្តាហ៍នេះ ហើយវាជាភាពអាមាសមួយដែលគេនិយាយថាកម្ពុជាមិនដែលឈ្នះសិង្ហមូរីម្តងសោះ ក្នុងកីឡាស៊ីហ្កេម
នេះជាទិដ្ឋភាពនៃការប្រកួតរបស់ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម ២៣ ឆ្នាំកម្ពុជាចាញ់ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម ២៣ ឆ្នាំសិង្ហបុរី ៣-១ កាលពីយប់មិញនៅទីលាន Jalan Besar Stadium ប្រទេសសិង្ហបុរីសម្រាប់ការប្រកួតលើកទី ៣ នៅពូល A។
ក្រុមម្ចាស់ផ្ទះសិង្ហបុរីបាននាំមុខកម្ពុជា ២-០ នៅចុងតង់ទីមួយតាមរយៈការទាត់ហ្វ្រីឃីតដ៏ល្អកីឡាករ Sulaiman Safirul នៅនាទី ៤៥+១ ហើយរំលងបានត្រឹមមួយនាទីក្នុងតង់ទីមួយដដែល ក្រុមសិង្ហបុរីរកបានមួយគ្រាប់ទៀតដោយបាល់តែតរបស់កីឡាករ Ramli Muhammad Faris ។ នៅដើមតង់ទីពីរនាទី៥០ ក្រុម U -23 កម្ពុជាបានផ្លាស់ប្ដូរ ចាន់ វឌ្ឍនាកា ចូលរួចក៏មានឱកាសរកបានមួយគ្រាប់វិញនៅនាទី៥៧ ដោយបាល់តែតយ៉ាងល្អ។ លទ្ធផល ២- ១ រក្សារហូតដល់នាទី ៩០ ទើបក្រុមបាល់ទាត់ U-23 សិង្ហបុរី រកបានមួយគ្រាប់ទៀតដោយកីឡាករ SUHAIMI Mohamad Sahil ។ ចប់ការប្រកួតក្រុម U – 23 សិង្ហបុរី ឈ្នះក្រុម U-23 កម្ពុជា ៣-១។ លទ្ធផលនេះបញ្ជាក់ថា កម្ពុជាអស់ឱកាសឡើងទៅវគ្គបន្តហើយ ខណៈម្ចាស់ផ្ទះនៅមានសង្ឃឹម៕
ប្រភពពត៌មានដកស្រង និង កែសម្រួលចេញពីគេហៈទំព័រសប្បាយ http://news.sabay.com.kh/article/389420
 |
រូបភាពបង្ហាញពីសកម្មភាពមុនពេលពេលប្រកួត |
 |
រូបរបស់តំណាងក្រុម កម្ពុជា និង តំណាងក្រុមរបស់ សិង្ហបូរី |
 |
សកម្មភាពខ្សែរបំរើកម្ពុជាដួលដោយសារប៉ះទង្កិចក្រុមសិង្ហបូរី |
 |
អាជ្ញាកណ្តាលពិន័យកម្ពុជា |
 |
សកម្មភាពតែតបាលបញ្ចូលទីដោយកីឡាករកម្ពុជា |
 |
ខ្សែរបំរើរបស់កម្ពុជាកំពុងបំរើបាលបញ្ជូលអោយសមាជិកក្រុម |
 |
អាជ្ញាកណ្តាលពិន័យក្រុមសិង្ហបូរីដោយអោយកម្ពុជារីឃីត |
រូបភាពចម្លងមកពីគេហៈទំព័រ http://news.sabay.com.kh/ ក្នុងទំព័រ http://news.sabay.com.kh/article/389420