កាប្រមូលពត៌មានគឺជានាទីរបស់អ្នកការសែត។ហើយរបៀបក្នុងការ ប្រមូលរបាយការណ៍មានរបៀបផ្សេងៗគ្នារវាងមនុស្សម្នាក់និងមនុស្ស ម្នាក់ទៀតសូមមើលទៅលើដ្យាក្រាមខាងលើដែលបានបង្ហាញអំពី បៀបមួយក្នុងការស្វែងរកពត៌អោយបានល្អការប្រមូលយកពត៌មាន មានទំនាក់ទំនងជាច្រើនដែលក្នុងនោះមានរៀបពិសេសដូចខាង
ក្រោមៈ
- ប្រភពពត៌មាន៖ គឺជាកន្លែងឬជាទីកន្លែងដែលព្រឹត្តិការបានកើតឡើង។
- អ្នកបញ្ជូន៖ គឺជាឧបករណ៍ដែលនាំដំណឹងទៅដល់ដល់អ្នកអានឬអ្នកស្តាប់ដែលអ្នកបញ្ជូ
នមានដូចជា វិទ្យុ ទូរទស្សន៍ ការសែត ទស្សនាវត្តី វេបសាយ ល។ - សារ៖ គឺជារបៀបមួយក្នុងការប្រមូលពត៌មានអោយបានច្បាស់ដោយមានសំនួរពិសេសមកប្រើមានផ្តើមដោយ ហេតុអ្វី?,កន្លែងណា?, ពេលណា?, នណា?. អ្វី?ដូចម្តេច? ដែលភាសាអង្លេសហៅថា WH Question (Why, Where, When, Who, What, How)។
- គោលបំណង៖ គឺដើម្បីនាំដំណឹងអ្វីមួយទៅអោយមនុស្សនៅក្នុងសង្គមបានដឹង និងយល ពីហេតុការណ៍។
- ប៉ុស្តិ៍៖ ជាកន្លែងបោះពុម្ពផ្សព្វផ្សាយពត៌មានដើម្បិត្រៀមក្នុងការផ្សព្វផ្សាយ
- កត្តារំខាន៖ មិនថាយើងធ្វើអ្វីនោះទេគឺវាតែងតែមានការរារាំ ឫជាឧបសគ្គគ្រប់ពេលជាពិសេសអ្នកទំនាក់ទំនងខាងសង្គម។
- អ្នកទទួល៖ គឺមានន័យថាគេបានទទួលពត៌មាន ឫក៏ដំណឹងពីអ្នកបញ្ជូនសារ។
- លទ្ធផល៖ នៅពេលដែលយើងផ្សព្វផ្សាយពត៌មានអ្វីមួយគឺយើងតែងតែចង់ដឹងអំពីលទ្ធផលថាតើការចេញផ្សាយរបស់យើងវាមានអ្នកចូលចិត្តមើលដែររឺទេ?
- ឆ្លើយតប៖ រាល់ការផ្សព្វផ្សាយវាតែងតែមានការខុសឆ្គង ឫក៏មិនសមរម្យនូវពាក្យសម្តីនៅពេលដែលយើងធ្វើការផ្សព្វផ្សាយទៅកាន់ទីសារធារណៈ ដូចច្នេះហើយយើងត្រូវការឆ្លើយតប(ការរិៈគន់)របស់សារធារណៈជនដើម្បីកែលំអបន្ថែមទៀង។
- ការចែកចាយពត៌មាន៖យើងបានដឹងហើយថារាល់ថ្ងៃនេះវាមានការអភិវឌ្ឍន៏យ៉ាងក្លាំងខាងបច្ចេកវិទ្យា បើសិនជាយើងធ្វើការផ្សព្វផ្សាយអ្វីមួយដែលល្អ ប្លែក សំខាន់ និងមានប្រយោជន៏នោះសារធារណៈជនរបស់យើងនិងធ្វើការចែកចាយបន្តនូវពត៌មាននេះ។
- បណ្តាញសង្គម៖ រាល់ថ្ងៃការផ្សព្វផ្សាយេពត៌មានយើងអាចផ្សព្វផ្សាយបានគ្រប់ទីកន្លែង គ្រប់ពេលវេលា ហើយយើងអាចផ្សព្វផ្សាយតាមបណ្តាញសង្គមមួយចំនួនដូចជា៖ TV, Radio, YouTube, Twitter, Google+, Facebook, Newspaper, Blogger,Word-press ជាដើមទាំងនេះហើយវាគឺជាបណ្តាញសង្គមដែលពេញនិយមរាល់ថ្ងៃ។