ពេលដែលអ្នកមានអាយុមួយទៅពីរឆ្នាំអ្នក ប្រហែលជារកនឹករឿងនោះស្ទើរតែមិនឃើញសោះពេលខ្លះអ្នកប្រ ហែលជានឹកឃើញរឿងដែលកើតឡើងក្នុងជីវិតរបស់អ្នក ពេលដែល អ្នកមានអាយុ
ប្រហែល បី ឬបួន ព្រោះអ្នកនៅចង់ចាំវាតិចៗ។
ឧទាហរណ៍៖ ក្មេមា្នក់មិនអាចនៅចងចំារឿងដែល
កើតឡើងចំពោះវា កាលដែលវាមានអាយុ មួយឆ្នាំបានទេព្រោះមានរឿងថ្មីច្រើនដែលបានកើត ឡើងចំពោះវាដែលធ្វើឲ្យវាភ្លេចព្រឹត្តិការណ៍ទាំងនោះ។ប៉ុន្តែពេលខ្លះក្មេងនោះនិយាយនូវអ្វីដែល
ខ្លួនវាបានធ្វើកាលវាមានអាយុមួយឆ្នាំ ឬ វាធ្វើសកម្មភាដូចអ្វីដែលមនុស្ស បានសំដែងដាក់វាកាល
វាមានអាយុមួយឆ្នាំអីចឹង។
ចំពោះបញ្ហានេះអ្នកទស្សនៈខ្លះបានបកស្រាយថា ក្មេងដែលបានកើត ចេញមកវាទទួលបាននូវរឿងអ្វីទាំងអស់ដែលកើតឡើងចំពោះ ហើយខួរក្បាលរបស់ក្មេងបានកត់ ទុករឿងដែលបានកើតឡើងចំពោះវានៅកន្លែងមួយ ដែលមិនអាចបាត់បង់បាន។ តែហេតុអ្វីបានេះជាក្មេងមិនអាចចង់ចាំនូវរឿងដែលបានកើតឡើងចំពោះវា? ហេតុអ្វីបានជាពេលខ្លះរឿងដែលកើតឡើងចំពោះយើងកាលពីក្មេងធ្វើឲ្យេជីវិតយើងផ្លាស់ប្តូរទាំងស្រុង?
រឿងដែលបានកើតឡើងចំពោះកេ្មង ទោះបីក្មេងមិនបានចង់ចាំវាកដោយតែវាមានឥទ្ធិពលខ្លំាងណាស់ទៅលើក្មេង ព្រោះវាអាចប៉ះពាល់ដល់ផ្នត់គំនិត និង ការសំដែងចរិករបស់ក្មេង។
ក្នុងការរក្សាទុកទិន្នន័យខួរក្បាលរបស់មនុស្សបានបែងចែកជាពីរផ្នែកដាច់ពីគ្នា៖
ប្រភពរូបភាព៖http://www.sedonaportal.com/images/
ផ្នែកទីមួយគេហៅថា សប្បជញ្ញៈ(Conscious) ៖គឺជាអ្វីដែលយើងដឹងឬចងចាំតាមរយៈការមើលឃើញ ការប៉ះពាល់ ការស្តាប់ឭ។
ផ្នែកទីពីរគេហៅថា អនុសប្បជញ្ញៈ(Subconscious) ៖អ្វីដែលយើងមិនអាចចងចាំតែមានមានឥទ្ធិពលចំពោះជីវិតរបស់យើង។