ចាប់ពីពេលដែលដក្មេងបានឆាប់កំណើតមក ក្មេងបានចាប់ផ្តើមអភិវឌ្ឍន៍រូបរាងកាយនិង ផ្នែកទំាំងអស់របស់ក្មេង ព្រមទំាងគំនិតផងដែរ។ តាមការសិក្សាបានឲ្យដឹងថា ក្មេងដែលមានអាយុ ចាប់ពី០ទៅដល់៧ឆ្នាំ ក្នុងចូលចិត្តលេងច្រើន ហើយមិនខ្វល់ចំពោះ អ្នកការសិក្សាឬការងារផ្សេងៗ នៅអាយុនេះក្មេងសិក្សាតាមរះការលេងសប្បាយ។
ក្នុងចន្លោះអាយុនេះឪពុកម្តាយគួរតែយកចិត្តទុកដាក់មើលថែរក្សាក្មេងឲ្យបានល្អ ហើយគួរផ្តល់នូវអ្វីដែលល្អៗ
ទៅកាន់ក្មេងដូចជា ការនិយាយស្តីទៅកាន់ក្មេង ការធ្វើកាយវិកាចំពោះក្មេង និងការប្រាប់ក្មេងនៅពេលដែលក្មេងមានចំងល់អ្វី មួយ ត្រូវឆ្លើយចម្លើយទៅកាន់ក្មេងឲ្យបានសមស្រប។
ក្មេងនៅអាយុនេះចូលចិត្តរបស់ដែលគេគិតថាធ្វើឲ្យគេសប្បាយ ជាពិសេសក្មេងចូលចិត្តមើលទូរទស្សន៍ មើលរូបភាព តុក្កតា និងស្តាប់ចំរៀងរបស់កុមារ ។ ដូចនេះឪពុកម្តាយត្រូវតែប្រយត្ន័ចំពោះការឲ្យក្មេងមើលទូរទស្សន៍ ត្រូវការពារមិនឲ្យក្មេងមើលអ្វីដែលប៉ះពាល់ដល់ការអប់រំនិងគំនិតរបស់ក្មេងនៅពេលដែលក្មេងធំឡើង។ ឧទាហរណ៍ ឪពុកម្តាយមិនត្រូវអនុញ្ញាតឲ្យក្មេងមើលរូបភាពអាសអាភាសដែលជាហេតុនាំឲ្យក្មេង មានការដក់ជាប់ក្នុងខួរក្បាលរបស់ក្មេងនោះ។ នៅពេលដែលក្មេងនោះធំឡើង និងមានបញ្ហាជាមួយរឿងនោះ។
មួយវិញទៀតឪពុកម្តាយមិនត្រូវឲ្យក្មេងមើលរឿងណាដែល មានការវាយតប់គ្នា សំលាប់គ្នា ឬរឿងដែល មានការរឿងអើងមនុស្ស តាមពូជសាសន៍ ឬពណ៌សម្បុរ ព្រោះនៅពេលដែលក្មេងធំឡើងគេចាំនៅអ្វីដែលគេបានមើល តាមទូរទស្សន៍។ ដូចនេះបណ្តាញសង្គមមានឥទ្ធិពលចំពោះក្មេងយ៉ាងខ្លាំង ទាំងផ្លូវវិជ្ជមាន និងអវិជ្ជាមាន។
ប្រភពរូបភាពពី៖http://life.familyeducation.com/images/Level1_Kids_Kids_in_Aprons_Helping.jpg