ដុនបូស្កូកែប៖ ព្រឹកថៃ្ងទី ០២ កុម្ភះ ២០១៥ សាលាបច្ចេទេសដុនបូស្កូខេត្តកែប មានកិត្តិយស និងភាពសប្បាយរីករាយជាខ្លាំងដោយ មានការប្រារព្ធ ពិធីសម្ភោធដាក់ឲ្យប្រើបា្រស់ជាផ្លូវការ នូវតារាងបាល់ បន្ទប់រៀនស្នាក់ក្នុង ស្រី និងអាងចម្រោះទឹកស្អាត។ចាប់តាំងពីការបង្កើតសាលាបច្ចេកទេសដុនបូស្កូនៅឆ្នាំ ២០១១ មក សាលាដុនបូស្កូខេត្តកែបមានការអភិវឌ្ឍន៍
និងមានការសាងសងជាងបន្តបន្ទាប់ ដោយមានការឧបត្ថម្ភធំ ពីប្រទេសអាឡឺម៉ង់ ប្រទេសហូឡង់ និងមូលនិធិដុនបូស្កូកម្ពុជា ព្រមទាំងសប្បុរសជនបរទេសជាច្រើនដែលបានចូលរួម ក្នុងការផ្តល់ជាជំនួយផ្សេងៗ និងជំនួយក្នុងការសាងសង់។
ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់របស់អភិបាលខេត្តកែប លោកឯក ឧត្តម កែន សត្ថា និង សហការី ជាច្រើនរូបបានចូលរួមជាកិត្តិយស ក្នុងការសម្ភោពនិងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវតារាងបាល បន្ទប់រៀនស្នាក់ក្នុងស្រី និង អាងចម្រោះទឹកស្អាត ចាប់ពីថ្ងៃនេះតទៅ។
ក្នុងឪកាសនេះដែរលោក អភិបាលខេត្តបានមានប្រសាស៍សំនេះសំណាលជាមួយ សិស្សនិសិត្ស និងលោកគ្រូអ្នកគ្រូ នៃសាលាបច្ចេទេសដុនបូស្កូខេត្តកែប។ លោកបានមានប្រសាសន៍ថា៖ សាលាបច្ចេទេសដុនបូស្កូខេត្តកែបជាសាលាដែល មានវិន័យល្អ សិស្សនិសិត្សមានរបៀបរបប ចេះស្រឡាញ់គ្នាដូចបងប្អូន។ សិស្សសាលាដុនបូស្កូបានចូលរួមរាល់សកម្មភាពរបស់ខេត្ត ដែលបានធ្វើនៅខេត្តកែប ដូចជា កម្មវិធីទីក្រុងស្អាត កម្មវិធីសំនេះសំណាលសង្គម ការប្រជុំពិធីអាជីពនិងការងាររបស់សាលាខេត្ត និងការកម្មវិធីជាច្រើនទៀតដែលនិសិត្សសាលាដុនបូស្កូបានធ្លាប់ចូលរួម។ លោកឯកឧត្តមក៏មានប្រសាសន៍ទៀតថា ខេត្តកែបជាខេត្តកំណើតទីពីរ របស់ សិស្សដែលមកពីខេត្តផ្សេងៗ ឆ្ងាយៗ ព្រោះយើងមិនអាចបំភ្លេច នូវអ្វីដែលសាលាបច្ចេទេសដុនបូស្កូកែបបានផ្តល់ឲ្យឡើយ។និសិត្សទទួលការអប់ទាំង ផ្លូវចំណេះដឹង សីលធម៌ និងការរស់នៅប្រចំាងថ្ងៃ។