ក្មេងដែលមានអាយុប្រាំពីរដល់ដប់មួយឆ្នាំ ជាក្មេងដែលចាប់ផ្តើមស្គាល់ខ្លួនឯងជានរណា នៅទីណា ហើយឪពុកម្តាយរបស់គេធ្វើការអ្វី។ នៅអាយុនេះ ក្មេងចាប់ផ្តើមស្គាល់ខ្លួនឯងថា គេជានរណា ភេទប្រុសឬស្រី សា្គល់ពីសង្គដែលគេកំពុងរបស់នៅ ស្គាល់ពីសញ្ញាតិ ភាសា សាច់ញាតិរបស់គេ យើងក្មេងចាប់ផ្តើមស្វែងយល់ពីបញ្ហាដើម្បីធ្វើខ្លួនជាមនុស្សធំ។
នៅអាយុនេះក្មេងតែងមានចម្ងល់ច្រើនអំពីអ្វីដែលមាននៅជុំវិញខ្លូនគេ។ ពួកគេចូលចិត្តចង់ដឹងពីអ្វីដែលមនុស្សធំ ឬឪពុកម្តាយរបស់គេកំពុងធ្វើ។ " ម៉ែៗ! គេចាំបាច់ធ្វើស្រី ធ្វើអី បើនៅផ្សារគេមានលក់អង្ករច្រើនដែរ?"។នេះជាឧទាហរណ៍សំនួរមួយដែលក្មេងបានធ្លាប់សួរទៅម្តាយរបស់គេនៅចន្លោះអាយុនេះ។ ដូចនេះចំពោះបញ្ហាការចង់ដឹងរបស់ក្មេងដែលចង់ដឹងជាកាត្វកិច្ចរបស់មនុស្សចាស់ឬឪពុកម្តាយដែលត្រូវតែបកស្រាយសំនួររបស់ក្មេងឲ្យបានប៉ិនប្រសព្វហើយមិននិយាយកុហកទៅកាន់ក្មេងឬ បកស្រាយសំនួររបស់ក្មេងដោយភាសាមិនសមគួរប្រើចំពោះក្មេង។ ព្រោះអ្វីដែលក្មេងបានឮខួរក្បាលរបស់ក្មេងនិងកត់ត្រាទុកជាប់នៅជារៀងរហូត។ ណាមួយនៅវ័យនេះក្មេងត្រូវការស្វែងយល់និងយកអ្វីថ្មីមកដាក់នៅក្នុងខួរក្បាលរបស់គេ។ បើសិនជាយើងមិនបានបកស្រាយនូវសំនួរបស់ក្មេងឲ្យបានត្រឹមត្រូវនោះទេ ក្មេងនឹងមិនបានការយល់ដឹងថា ហេតុអី?ពីពេលណា? យ៉ាងដូចម្តេច? តើ? ។ក្មេងនឹងមិនបានយល់ពីអ្វីដែលគេចង់យល់នៅវ័យរបស់គេ។
តែគួរតែប្រយត្ន័នូវសំនួរខ្លះដែលយើងមិនគួរឆ្លើយ ឬយើងអាចនិយាយបន្លំសំនួររបស់ក្មេងបានដោយសុភាព។ ព្រោះពេលខ្លះក្មេងចង់ដឹងរឿងដែលមិនគួរឲ្យដឹងនៅវ័យរបស់ពួកគេ។
ខណះពេលអាយុនេះក្មេងបានចាប់ផ្តើមចូលចិត្តមើលទូរទស្សន៍ ឬមើលវីដេអូ តុក្តតាច្រើន។
ឪពុកម្តាយត្រូវតាមដាន ថាអ្វីដែលក្មេងកំពុងមើលនៅក្នុងទូរទស្សន៍ ពីព្រោះវាអាចជះឥទ្ធិពលដល់ជីវិតរបស់គេនៅពេលដែលគេធំឡើង។ ក្មេងតែងតែមានវីរះបុរសមួយដែលគេស្រឡាញនិងចូលចិត្តបំផុត វីរះបុរសនោះអាចជាឪពុក ឬម្តាយរបស់គេ តារាភាពយន្តកុក្តតា។ ដូចនេះអ្វីដែលក្មេងបានចាត់ទុកជាវីរះបុរស់របស់គេត្រូវជាមនុស្សដែលល្អនិងជាគំរូ។ បើសិនជាក្មេងមានវីរះបុរសអាក្រក់នោះក្មេងនិង ធ្វើតាមសកម្មភាពដែលវីរះបុរសរបស់គបានធ្វើ។