Menu
 

អាយុពី២០ ដល់៣០ ឆ្នាំជាអាយុមួយដែលមនុស្សក្លាយជាចាស់ទុំ ដឹងខុសដឹងត្រូវ ចេះគិតយ៉ាងច្បាស់លាស់ ហើយមានគំរោងអនាគតយ៉ាងច្បាស់លាស់។ នៅអាយនេះ ជាអាយុដែលត្រូវធ្វើការសំរេចចិត្តយ៉ាងធំ ការសំរេចចិត្តការងារអនាគត គ្រួសារ។



តើខ្ញុំនឹងធើ្វអ្វីសំរាប់អនាគតរបស់ខ្ញុំ ?
តើខ្ញុំធ្វើអ្វីសំរាប់ជីវិតរបស់ខ្ញុំ?
តើនៅប្រាំឆ្នាំទៀតខ្ញុំនៅទីណា ធើ្វការអីគេ?

ខណះពេលនេះគឺជាពេលដែលមនុស្សមានវិបត្តិជាច្រើន ការខកចិត្ត និងគ្រោះថា្នក់ នៃការប្រើប្រាស់គ្រឿងស្រវឹង គ្រឿងញៀន និងភាពឯការ...។

បញ្ហាមួយទៀតដែលមនុស្សវ័យនេះភាគច្រើនតែងតែជួបប្រទះគឺបញ្ហាគូរស្រក ប្រចាំជីវិតរបស់គេ។ មានអ្នកខ្លះពិបាកក្នុងការរើសគូរអនាគតរបស់ខ្លួន។ តើខ្ញុំនឹងរៀបការជាមួយមនុស្សបែបណា?ការរៀបអាពាហ៍ពិពាហ៍ ជាគោលបំណងរបស់បុរសនារីភាគច្រើនដែលតែងប្រាថ្នាចង់បានមនុស្សដែលខ្លួនស្រឡាញពេញចិត្ត។ មនុស្សខ្លះចង់រៀបការនៅពេលដែលខ្លួនមានប្រាក់គ្រប់គ្រាន់និងមានការងារពិតប្រាកដ ទោះបីជាគេមានវ័យក្មេងក៏ដោយ។ តែមនុស្សខ្លះគេរងចាំពេលវេលាល្អសំរាប់រៀបការព្រោះគេចង់ទុកឪកាសសំរាប់រៀនសូត្រ និងដើរលំហែរជាមួយភាពជាកំលោះ ក្រមុំ។


បើតាមការសិក្សារបស់អ្នកចិត្តវិទ្យា បានតម្រូវឲ្យនារីរៀបការនៅអាយុ២៥ឆ្នាំព្រោះនៅអាយុនេះនារី បានបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ មានការងារធ្វើ មានគំនិតចាស់ទុំដែលអាចធ្វើជាម្តាយបាន និងជាពិសេសគឺនារីមានកំលាំងសំរាប់បង្កើតបុត្របានដោយគ្មានគ្រោះថ្នាក់នៅពេលឆ្្លងទន្លេរ។ ចំពោះបុរសវ័យដែលល្អសំរាប់រៀបការគឺនៅអាយុ ៣០ឆ្នាំព្រោះនៅវ័យនេះបុរសមានគំនិតចាស់ទុំ មានការងារធ្វើ មានទំនួសខុសត្រូវលើគ្រួសារ។


ប្រភពរូបភាព៖
(ទី១)http://footage.framepool.com/shotimg/990261391-interest-backpack-looking-away-student-university.jpg
(ទី២)https://encrypted-tbn3.gstatic.com/images?q=tbn:ANd9GcTNG45YPHSxrKm78LjT7p6lYJ0_GggBDfNdYTNso88BVGYwCJsB-g
 
Top